I don't have the best and number one reference for a quality blogger template besides Template BloggerYte. In fact, I am very very sorry why I just found out Template BloggerYte lately, after having previously wasted money in Themeforest for the same needs, but with the availability of templates whose quality is generally far below the powerful work of Admin.
នៅពេលមានដំណើរកម្សាន្តជាមួយគ្នា គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូនិងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។ ហេតុនេះ ទាន់នៅមានពេល គួរដើរលេងនិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ ៖
១. បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា
ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។
២. រឹតចំណងគ្រួសារកាន់តែល្អ
ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។
៣. បង្កើតភាពសប្បាយរីករាយ
ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។
៤. យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ
កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។
៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក
ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។
៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា
មិនថាមនុស្សចាស់ ឬក្មេងៗទេ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។
៧. ទទួលបានបទពិសោធន៍ថ្មីៗ
ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ https://www.kampucheathmey.com/kpt-plus/56078
ផ្សាយឡើងវិញដោយ ៖ រៀនដើម្បីធ្វើស្រែ
គ្រួសារនិងស្នេហា
សូមបញ្ចេញមតិខាងក្រោម
ចុចដើម្បីផ្ញើសារ
