I don't have the best and number one reference for a quality blogger template besides Template BloggerYte. In fact, I am very very sorry why I just found out Template BloggerYte lately, after having previously wasted money in Themeforest for the same needs, but with the availability of templates whose quality is generally far below the powerful work of Admin.
ពេលដើរលេងជាមួយគ្នា តើដំណើរកំសាន្តជាមួយគ្រួសារអ្នកចុងក្រោយបង្អស់នៅពលណា? ចាំបានទេថាអ្នកនិងដៃគូរព្រមទាំងកូនៗ អ្នកមានអារម្មណ៍បែបណាខណៈនិងក្រោយត្រឡប់មកពីដើរលេងជាមួយគ្នាមក? តើអ្នកយល់ឃើញថាវាចាំបាច់ដែរទេដែលត្រូវដើរលេងឆ្ងាយៗ ជាមួយគ្នា ទៅកន្លែងថ្មីៗ ទទួលយកអ្វីដែលថ្មីៗចូលក្នុងជីវិត? ខាងក្រោមនេះជាហេតុផល ១០ យ៉ាងដែលអ្នកគួរមានដំណើរកំសាន្តជាមួយគ្រួសារពេលកូនៗ អ្នកនៅតូចៗ ៖
១ ការធ្វើដំណើរកំសាន្តឆ្ងាយៗ
កន្លែងថ្មីៗ អាចធ្វើឱ្យអ្នកនិងគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសចជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ហើយគំនិតថ្មីៗ ទាំងនេះហើយដែលមកតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់អ្នក និងផ្តល់នូវបទពិសោធន៍ថ្មីៗ កាន់តែច្រើនដល់កូនៗ ថែមទៀតផង។ ផងដែរ វាជួយអ្នករកឃើញនិងប្រមូលផ្តុំគំនិតថ្មីៗ និងអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់អ្នកកាន់តែប្រសើរនាពេលអនាគត។
២ អនុស្សាវរីយ៍យូរអង្វែង
ការធ្វើដំណើរជាមួយគ្នាតែងតែបង្កើតឱ្យមានអនុស្សាវរីយ៍យូរអង្វែង ហើយអ្នកមិនចាំបាច់ធ្វើដំណើរជុំវិញពិភពលោករយៈពេលមួយខែនៅអឺរ៉ុបដើម្បីបង្កើតអនុស្សាវរីយ៍ទាំងនោះទេ។ សូម្បីតែការដើរលេងនៅក្រោយផ្ទះរបស់អ្នកក៏ជាដំណើរដែរ។
៣ ចំណងគ្រួសារ
នេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់ដែលជំរុញឱ្យអ្នកធ្វើដំណើរកំសាន្តដើរលេងជាមួយគ្នាជាក្រុមគ្រួសារ ដើម្បីបង្កើនភាពស្និតស្នាល ការជឿទុកចិត្តនិងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំ ហើយកូន ៗ របស់អ្នកក៏អាចធំឡើងរស់ធ្វើជាខ្លួនឯង។
៤ ដំណើរកម្សាន្តសប្បាយ
តាមរយៈបទពិសោធន៍នែការចិញ្ចឹកក្មេងកំព្រារបស់ The Hope Effect ប្រសិនបើក្មេងៗសប្បាយចិត្តឥឡូវនេះ ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរជាមួយគ្នាកាលពីពេលគេនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាមួយគេជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេទៀតផង។
៥ យើងមិនមែនចេះតែដើរកំសាន្តបានជារៀងរហូតទេ
ជីវិតមានពេលនៅកុមារភាព ពេលពេញវ័យ ពេលរៀបការ ពេលចិញ្ចឹមកូនៗជាដើម។ គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូរនិងគ្រួសារមានក្តីសុខនិងសុភមង្គលគឺការរស់នៅរដូវកាលនីមួយៗយ៉ាងមានក្តីសុខនិងមានអត្ថន័យបំផុត។ ដូចនេះ ទាន់នៅមានពេល គួរដើរលេងជាមួយគ្នានិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។
៦ ស្គាល់វប្បធម៌ថ្មី និងការរស់នៅបែបថ្មីៗ
ដំណើរកម្សាន្តជាមួយគ្រួសារដូចជាការទស្សនាតំបន់នានានៃពិភពលោកក្រៅពីផ្ទះជាដំណើរកំសាន្តដែលផ្តល់ឱ្យអ្នកបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលពេញមួយជីវិតរបស់អ្នកស្ទើរនឹកស្មានមិនដល់ ហើយទាំងនេះពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់អ្នកពីរបៀបដែលពិភពលោកខាងក្រៅប្រាក់និងទ្រព្យសម្បត្តិអ្នកមិនអាចទិញបាន ពិសេសអ្នកអាច មើលឃើញតម្រូវការផ្សេងៗនៅជុំវិញពិភពលោក ហើយការធ្វើដំណើរទាំងនោះមានសារៈសំខាន់ណាស់ប្រសិនបើអ្នកអាចទៅជាមួយកូនៗ របស់អ្នកបាន។
៧ បង្រៀនបទពិសោធន៍ទាក់ទងនឹងកម្មសិទ្ធិ
ដំណើរកំសាន្តជាមួយកូនៗជួយកាត់បន្ថយភាពសៅហ្មង ភាពងាយនឹងបែកបាក់គ្នា បង្កើនប្រាស្រ័យទាក់ទងស្និតស្នាលនិងជ្រាលជ្រៅជាមួយដៃគូរនិងកូនៗ ដែលបទពិសោធន៍ទាំងនេះប្រសើរជាងទ្រព្យសម្បត្តិ ម៉្យាងវិញទៀតវានឹងនៅជាមួយអ្នកនិងកូនៗពេញមួយជីវិត។
៨ ឱកាសថ្មីសម្រាប់ការទទួលខុសត្រូវ
ការនាំកូនចេញដើលេងនៅខាងក្រៅជួយធ្វើឱ្យកូនអ្នកចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់ដល់កូនៗអ្នកនូវឱកាសថ្មីៗសម្រាប់ដើម្បីទម្លាប់និហបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងដូចជារៀបវ៉ាលីដាកើរបស់របស់ផ្ទាល់ខ្លួនហើយត្រូវប្រាកដថាបានដាក់ចូលក្នុងរថយន្ដ ជ្រើសរើសកន្លែងញ៉ាំអាហារដែលអាចជួយបង្កើនជំនាញក្នុងការសម្រេចចិត្តរបស់កូនៗអ្នកបាន។
៩ បង្វែរអ្នកនិងកូនៗពីការញៀននឹងបច្ចេកវិទ្យា
ក្មេងៗនឹងមិនសូវញៀននឹងបច្ចេកវិទ្យាទេបើគេបាននៅជុំវិញអ្វីដែលថ្មីៗ មានរបស់ថ្មីដែលពិភពលោកទាំងមូលកំពុងរង់ចាំគេចេញពីអេក្រង់ហើយធ្វើរឿងផ្សេងទៀតដែលអស្ចារ្យ។
១០ អ្នកអាចធ្វើវាបាន
មិនមែនគ្រប់គ្នាសិទ្ធតែចូលចិត្តធ្វើដំណើរទៅកន្លែងថ្មីទេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារនោះដែរ។ ប៉ុន្តែ មានមនុស្សជាច្រើនដែលចង់ធ្វើដំណើរជាមួយគ្រួសារទៅកន្លែងថ្មីៗ ប៉ុន្តែមិនដែលបានធ្វើ ឫមិនអាចធ្វើបាន។ ហេតុនេះហើយបានជានេះជាហេតុផលមួយចំនួនដែលការធ្វើដំណើរកំសាន្តជាមួយកូនៗគឺគ្រាន់តែជាក្តីសុបិន្តច្រើនជាជាងការពិត។ តែតាមពិត អ្នកអាចធ្វើវាបានដោយគ្រាន់តែរៀបចំធ្វើផែនការ និងធ្វើឱ្យវាក្លាយជាការពិតនៅក្នុងជីវិតអ្នកនិងកូនៗ។
សង្ឃឹមថា បន្ទាប់ពីបានអានអត្ថបទនេះហើយ មិត្តអ្នកអានទាំងអស់គ្នាមានបំណង តាំងចិត្តនិងចាប់ផ្តើមគិតគូលៃលកពេលវេលាខ្លះដើម្បីក្តីសុខមនុស្សជាទីស្រលាញ់ និងដើម្បីសុភម្គលយូរអង្វែងរបស់គ្រួសារ បើទោះបីជាអ្នកមមាញឹកបែបណា អ្នកក៏ត្រូវឆ្លៀតពេលសម្រាប់មើលថែនិងផ្តល់ក្តីស្រលាញ់ដល់ពួកគេប្រសិនបើអ្នកពិតជាចង់ឃើញស្នាមញញឹមពួកគេពិតមែន ព្រោះរវល់គ្រាន់តែជាលេស។ សូមយកចិត្តទុកដាក់ និងផ្ដល់ក្តីស្រលាញ់ដល់ពួកគេឱ្យបានច្រើនៗទាន់ពេលអ្នកនៅមានពួកគេនិងទាន់ពេលអ្នកនៅអាចធ្វើវាបានព្រោះជីវិតមិនទៀងទាត់នោះទេ។
អត្ថបទដោយ ៖ ហៃ សុចិន្តា
សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ
គ្រួសារនិងស្នេហា
